.........................សុវត្តិភាពជាចម្បង........................

ការពារជីវិត្តរបស់អ្នកត្រូវពាក់មួកសុវត្តិភាព គោរពច្បាប់ចរាចរណ៏បានល្អនោះជីវិត្តរបស់អ្នកកាន់តែប្រសើរ បើលោកអ្នកទទួលទានស្រាសូមមេត្តាកុំបើកបរ សូមអរគុណ!!

November 4, 2011

ការសួរសុខទុក្ខរបស់លោកពុក ចនវិស័រ


ការចុះសួរសុខទុក្ខរបស់លោកពុក ចនវិស័រដែលលោកជាអធិការនៃសាលាបច្ចេកទេសដុន បូស្កូខេត្តព្រះសីហនុ ។នៅសុក្រទី០៤ខែវិច្ឆិការឆ្នាំ២០១១លោកបានចុះទៅសួរសុខទុក្ខលោកគ្រូអ្នកគ្រូព្រមទាំងសិក្សានុសិស្ស ដែលបានបង្ហាត់បង្រៀន និងសិក្សានៅដុន បូស្កូខេត្តកែប​​។គួរបញ្ចាក់ផងដែរថាសាលាដុន បូស្កូខេត្តកែបគីជាសាលាមួយដែលទើបតែនឹងបើកសិក្សាថ្មីក្នុងឆ្នាំសិក្សានៅថ្ងៃទី០៤ខែតុលាឆ្នាំ២០១១ ។ហើយនៅសាលាដុន បូស្កូកែបនេះផងដែរទើបតែមានបើកតែមួយផ្នែកតែប៉ុណ្ណោះគឺផ្នែកទំនាក់ទំនងសង្គមឆ្នាំទីមួយ​ដែលមានសិស្សសរុបទាំងអស់មានចំនួន២០នាក់ក្នុងនោះមានស្រី៥នាក់។

0 comments:

Post a Comment

តើអ្នកយល់យ៉ាងណាចំពោះប្លក់មួយនេះ?