.........................សុវត្តិភាពជាចម្បង........................

ការពារជីវិត្តរបស់អ្នកត្រូវពាក់មួកសុវត្តិភាព គោរពច្បាប់ចរាចរណ៏បានល្អនោះជីវិត្តរបស់អ្នកកាន់តែប្រសើរ បើលោកអ្នកទទួលទានស្រាសូមមេត្តាកុំបើកបរ សូមអរគុណ!!

August 16, 2012

ការហ្វេអ៊ីធឺណេតភូមិថ្មី និងបើកក្នុងពេលឆាប់ៗ

តើលោកអ្នកចង់មកសិក្សាវគ្គខ្លីនៅសាលាដុន បូស្កូខេត្តកែបទេ? រួមជានឹអសេវាកម្មអ៊ីធឺណេតគ្មានដែនកំនត់ ធ្វើការសិក្សាអោយកាន់តែស៊ីរៅនៅលើបណ្តាញ អ៊ីធឺណេតក ការប្រើប្រាស់ ទាំងគុណសម្បត្តិ និងគុណវបត្តិ។ មិនត្រឹមតែប៉ុណ្ណោះក៏មានបង្រៀន បង្កើតគេហទំព័រ ផ្ទាល់ខ្លួន កម្មវិធីរចនារូបភាព ដែលកំពុងតែមានការពេញនិយមនាពេលសម័យថ្មីនេះ។
បញ្ចាក់ ការទទួលសិស្សអោយចូលរៀនវគ្គខ្លីមានកំណត់។

July 19, 2012

ឪកាសថ្មីនៅសាលាបច្ចេកទេសដុន​​ បូស្កូនៅទូទាំងប្រទេសកម្ពូជា


សាលាបច្ចេកទេស ដុន បូស្កូ ទូទាំងព្រះរាជាណាចក្រកម្ពុជា នឹងធ្វើការជ្រើសរើស សិស្សថ្មី អោយចូលរៀន នៅក្នុងផ្នែក​មួយចំនួន នៃ​សាខាទាំង ៤ របស់​សាលា​បច្ចេក​ទេស ដុនបូស្កូ ដូច​ជា សាខា​ក្រុងភ្នំពេញ សាខា​ខេត្ត ព្រះសីហនុ សាខា​ខេត្តកែប និង សាខា​ក្រុង​ប៉ាយប៉ែត នៅ ខែសីហាខាងមុខនេះ។ គួរបញ្ជាក់​ផងដែរ​ថា សាលា​បច្ចេក​ទេស ទាំងបួនសាខាខាងលើ គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង របស់ជំនួយ ឧបត្ថម របស់ ដុន បូស្កូ កម្ពុជា (Don Bosco Foundation of Cambodia)  ដែល​ជា​អង្គការ​មួយ​ចូល​មកក្នុងប្រទេស​កម្ពុជា​តាំង​ពីឆ្នាំ១៩៩៩ ក្នុង​គោល​បំណង​ជួយ​ក្មេង និង​យុវជន មក​ពីគ្រួសារក្រីក្រ ជនបទ ដែលគ្មាន សមត្ថិភាព បន្តរ​ការ​សិក្សា​នៅ​សាកលវិទ្យាលយ័ ដើម្បី​អោយ​​ ពួក​គេ​រៀន​ ជំនាញ បច្ចេកទេស ហើយ​យក​ជំនាញ​នោះ​ទៅ​ប្រកបរបរ ចិញ្ចឹមជីវិត ក៏​ដូច​ជា​ជួយ​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​ អោយរួច​ផុត​ពីភាពក្រីក្រ។

សំរាប់សាខា សាលាបច្ចេកទេស ក្រុងប៉ាយប៉ែត ចាប់ផ្ដើមធ្វើការទទួលពាក្យនិង ធ្វើការសម្ភាសន៏ចាប់ពីថ្ងៃទី១ ដល់ទី៩ ខែសីហា ហើយនិង ធ្វើការប្រឡង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ បេក្ខជនដែលត្រូវមកសម្ភាសន៏នឹង ធ្វើការប្រឡង ត្រូវតែមានកំរិតសិក្សា បានយ៉ាងតិចបញ្ចប់ថ្នាក់ទី៩ ឬការសិក្សាដែលមានតំលៃស្មើរ។

សំរាប់សាខាក្រុងភ្នំពេញ ខេត្តព្រះសីហនុ និង ខេត្តកែប ធ្វើការទទួលពាក្យ និងធ្វើការសម្ភាសន៏ ចាប់ពីថ្ងៃទី១៣ខែសីហា ដល់ ថ្ងៃទី១៦ ខែសីហា បេក្ខជនដែលត្រូវមកសំភាសន៏ត្រូវមកជាមួយអាណាព្យាបាល ឬ អ្នកគ្រប់គ្រង។ បញ្ជាក់ៈ សំរាប់បេក្ខជនដែលចង់ដាក់ពាក្យចូលរៀនផ្នែក សណ្ឋាគារ និង ខេត្តកែប ត្រូវមក ដាក់ពាក្យ សំភាសន៏ និង ធ្វើការប្រឡងនៅសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ។

ផ្នែកដែលត្រូវ ធ្វើការជ្រើសរើស សំរាប់ចូលរៀនក្នុងសាលា បច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុមានៈ
  • ផ្នែកអគ្គីសនី Electricity: 12th grade.
  • ផ្នែកយន្ដសាស្ត្រទូទៅ Mechanic: 9th grade.
  • ផ្នែកយន្ដសាស្រ្តរថយន្ត Automotive: 12th grade.
  • ផ្នែកលេខាធិកា Secretarial: 12th grade, only young women.
  • ផ្នែកទំនាក់ទំនងសង្គម និង សារពត៌មាន Social Communication & Journalism (Audiovisual & web development): 12th grade, men and women.

ផ្នែកដែលត្រូវ ធ្វើការជ្រើសរើស សំរាប់ចូលរៀនក្នុងសាលា បច្ចេកទេស ដុន បូស្កូ សណ្ឋាគារមានៈ
  • បដិសណ្ឋារកិច្ចFront office.
  • គេហៈកិច្ចHousekeeping.
  • ចុងភៅ Culinary.
  • សេវាកម្ម ម្ហូបអាហា និង ភេសជ្ជៈ Beverage
ផ្នែកដែលត្រូវ ធ្វើការជ្រើសរើស សំរាប់ចូលរៀនក្នុងសាលា បច្ចេកទេស ដុន បូស្កូ ខេត្តកែបមានៈ
  • ផ្នែកទំនាក់ទំនងសង្គម និង សារពត៌មាន Social Communication & Journalism (Audiovisual & web development): 12th grade, men and women.
  • បដិសណ្ឋារកិច្ច Front office: 12th grade.
  • គេហៈកិច្ច Housekeeping: 6th grade.
  • វិចិត្រសិលប្បៈ Fine and representative arts: 6th grade.
  • អគ្គីសនី Electricity: 6th grade providing they know some mathematics.
ផ្នែកដែលត្រូវ ធ្វើការជ្រើសរើស សំរាប់ចូលរៀនក្នុងសាលា បច្ចេកទេស ដុន បូស្កូ ក្រុងភ្នំពេញមានៈ
  • យន្ដសាស្រ្តរថយន្ត Automotive.
  • អេឡិចត្រូនិច Electronics.
  • អគ្គីសនី Electricity.
  • យន្ដសាស្ដ្រទូទៅ Mechanic.
  • ព្រីន Printing.
  • ផ្សារលោហៈ Welding.
កាប្រឡងសំរាប់ សាខាខេត្តព្រះសីហនុ និង ក្រុងភ្នំពេញ នឹងប្រព្រឹត្តិទៅនៅថ្ងៃសុក្រ ទី១៧ ខែសីហាឆ្នាំ ២០១២ ម៉ោង៨ព្រឹក។ អ្នកដែលប្រឡងជាប់ទើបមានសិទ្ធ ចុះឈ្មោះ ចូលរៀន។

សូមចងចាំថាៈ
សាលាបច្ចេកទេសដុនបូស្កូគឺជាសាលាដែលមិនទទួលចំនូល ពីក្មេងនិងយុវជនក្រីក្រទេ តែទោះបីជាយ៉ាងណាក្ដី បេក្ខជនដែលប្រឡងជាប់ត្រូវចំណាយខ្លះទៅលើ ចំនីអាហារ ការស្នាក់នៅ សំភារៈ សិក្សា... នៅពេលមកចុះឈ្មោះ ការចំណាយនោះវាអាស្រ័យទៅលើ លក្ខណ្ឌ័ ស្ថានភាពប្រទេសកម្ពុជា បច្ចុប្បន្ន ហើយវាមានគោលបំណងដើម្បីចែករំលែកនូវ ការទទួលខុសត្រូវ នូវការសិក្សារបស់អ្នកផងដែរ។ បេក្ខជនដែលមិនបានមកចុះឈ្មោះបង់ប្រាក់ទាន់ពេល ត្រូវចាត់ទុកជាអាសាបង់។
លោកអ្នកអាចស្វែរកមើលទិន្ន័យស្ដីពីការចំណាយ នៅលើខិតប័ត្រផ្សព្វផ្សាយ រឺ នៅលើ Website donboscokhmer.org

សេចក្ដីណែនាំខ្លះៗ ស្ដីពីការដាក់ពាក្យ
ប្រសិនបើអ្នកនៅឆ្ងាយពីសាលាដូចជានៅតាមខេត្តផ្សេងៗ ត្រូវមកតាំងពីសំភាសន៏ថ្ងៃដំបូង ត្រូវភ្ជាប់មកជាមួយនូវ ឯកសាផ្ទាល់ខ្លួនដូចជា សៀវភៅគ្រួសារ សំបុត្រកំណើត អត្ថសញ្ញាណបណ្ឌ័ សញ្ញាបត្រ័ បញ្ជាក់ការសិក្សា ថ្នាក់ទី៩ និង ថ្នាក់ទី១២។
ប្រសិនបើអ្នកជាក្មេងកំព្រារ មកពីអង្គការផ្សេងៗ ឬត្រូវបានអង្គការណាមួយណែនាំអោយមក សូមភ្ជាប់មកជាមួយ លិខិតពីអង្គការ ឬស្ថាបណ្ឌ័នោះ ដូចជា លិខិតបញ្ជាក់អ្នកជាអ្នកណា, ហេតុអ្វីអ្នកមកសិក្សានៅសាលាបច្ចេកទេសដុនបូស្កូ... លិខិតទាំងនោះអាចជួយអ្នកខ្លះៗ ក្នុងការ សំភាសន៏ ប៉ុន្តែ មិនមែនធានាថាអ្នកជាប់នោះទេ។
សូមប្រាកដខ្លួនឯងថាខ្លួនឯចង់រៀនផ្នែកអ្វី ហើយស្វែងរកទិន្ទន័យទាក់ទងនឹងផ្នែកដែលអ្នកចង់រៀន និងមូលហេតុដែលអ្នកចង់រៀន វានឹងជួបនៅពេលអ្នកធ្វើការសម្ភាសន៏។
សាលាបច្ចេកទេសដុនបូស្កូមិនមែនសាលាសំរាប់រៀន English និង Computer ទេ មានផ្នែកមួយចំនួនរៀន English និង Computer ប៉ុន្តែ វាគ្រាន់តែជាផ្នែកមួយតែប៉ុណ្ណោះ ប្រសិនបើនៅពេលសម្ភាសន៏ អ្នកនិយាយថាមួលហេតុដែលអ្នកចង់រៀនព្រោះចង់ចេះ English និង Computer អ្នកអាចបាត់បង់ពិន្ទុ។
បេក្ខជនដែលត្រូវមកដាក់ពាក្យត្រូវមានអាយុចន្លោះ ១៧ ឆ្នាំ ដល់ ២៤ឆ្នាំ
ចំនាំៈ នៅពេលបច្ចុប្បន្ននេះ សាលាបច្ចេកទេសដុនបូស្កូខេត្តកែប មានទទួលសិស្សថ្មី ដូចគ្នាវាគឺជាកន្លែងសំរាប់ ជួយយុវជនក្រីក្រ ប្រសិនបើអ្នកមានលទ្ធភាពទៅបន្ដនៅសាកលវិទ្យាល័យ អ្នកនឹងមិនត្រូវបានទទួលនោះទេ សូមទុកឳកាសសំរាប់យុវជនក្រីក្រ។

ការសំណូមពរ...
ប្រសិនបើអង្គការឬ ស្ថាបនណ័្ឌ ណាមួយចង់ផ្ញើរបេក្ខជនអោយចូលរៀន សូមសរសេលិខិត មួយភ្ជាប់ជាមួយបេក្ខជន ឬអោយសមាជិកអង្គការណាមួយមកជាមួយបេក្ខជន ដើម្បីធ្វើជាអាណាព្យាបាល។
សូមកុំទូរសព្ទ័ ទៅសួរគ្រូ ឬបុក្គលិកដែលធ្វើការក្នុងសាលា ក្នុងកំឡុងពេលសម្ភាសន៏ ឬមុនពេលលទ្ធផលផ្សាយ ជាលាធារណៈ ក្នុងគោលបំណង ចង់ដឹងពីលទ្ធផល។
កន្លែងចូលរៀនមានកំណត់ បន្ទាប់ពីលទ្ធផលបានផ្សព្វផ្សាយមានអ្នកជាប់បំរុង នោះមានន័យថា ប្រសិនបើមានសមាជិកណាម្នាក់ដែលជាប់ ហើយ មិន មកចុះឈ្មោះចូលរៀន នោះអ្នកជាប់បំរុង ទី១ មានអាទ្ឋិភាពមុនគេ។

July 11, 2012

សេចក្តីជូនដំណឺងដល់សិស្សានុសិស្ស

សេចក្តីជូនដំណឺងដល់សិស្សានុសិស្សដែលចង់បន្តការសិក្សានៅសាលាដុន​ បួស្កូ

June 15, 2012

ត្រៀមខ្លួនសំរាប់ការប្រកួតនៅថ្ងៃស្រែក


ការប្រកួតបាល់ទាត់នៃក្រុមយុវជនដុន​ បូស្កូខេត្តព្រះសីហនុ
នឹងធ្វើការប្រកួតបាល់ទាត់ នៅថ្ងៃទី១៦ខែមិថុនាខាងមុខនេះ
ដើម្បីចង់ដឺងថាតើការប្រកួតរបស់ ក្រុមយុវជនដុន បូស្កូ
នឹងធ្វើការប្រកួតជាមួយក្រុមណានោះ សូមរងចាំមើល
នឹងទស្សនាទាំងអស់គ្នា។ ការប្រកូតនឹងប្រព្រឹត្តនៅថ្ងៃ
ទី១៦ ខែមិថុនា ឆ្នាំ២០១២ នៅទីលានកីឡានៃសាលា
បច្ចេកទេសដុន​​ បូស្កូខេត្តព្រះសីហនុ ចាប់់ពីវេលាម៉ៅង
២រសៀលតទៅ ។​ ដើម្បីជួយគាំទ្រដល់ការប្រកួតនេះ
សូមជួយចូលរួមទស្សនាអោយបានច្រើនជាពិសេស សិស្សដែលរៀននៅសាលាដុន បូស្កូទាំងមុល។

June 12, 2012

បុណ្យកត្តញ្ញូងនៅសាលាបច្ចេកទេសដុន បូស្កូ និងមកដល់ឆាប់ៗ

តើអ្នកយល់យ៉ាងណាចំពោះប្លក់មួយនេះ?