.........................សុវត្តិភាពជាចម្បង........................

ការពារជីវិត្តរបស់អ្នកត្រូវពាក់មួកសុវត្តិភាព គោរពច្បាប់ចរាចរណ៏បានល្អនោះជីវិត្តរបស់អ្នកកាន់តែប្រសើរ បើលោកអ្នកទទួលទានស្រាសូមមេត្តាកុំបើកបរ សូមអរគុណ!!

May 25, 2011

បុណ្យព្រះនាងម៉ារី

នៅថ្ងៃទី២៤ខែឧសភាឆ្នាំ២០១១នៅសាលាបច្ចេកទេសដុន បូស្កូខេត្តព្រះសីហនុបានប្រារព្វធ្វើពិធីបុណ្យជូនដល់ព្រះនាង
ម៉ារ៉ានីម៉ារីក្នុងគោលបំណង់ចង់បានការប្រទានពរពីព្រះនាងម៉ារីជាទីពំនឹង ។ ហើយដែលមានការចូលរួមពីសំណាក់លោក
ពុក សំណាងដែលជាអធិការងនៃសាលាបច្ចេកទេសដុន បូស្កូខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីសំណាក់លោកគ្រូ
អ្នកគ្រូជាច្រើនរូបដែលបង្រៀននៅសាលាតែម្តងព្រមទាំងសិស្សានុសិស្សរួមទាំងមានការចូលរួមពីប្រជាពលរដ្ឋដែល
សមាជិកនៃគ្រួសារសាឡេស៊ានហើយក៏មានការចូលរូមពីសំណាក់សិស្សចាស់នៃសាបច្ចេកទេសដុន បូស្កូទៀតផង។
ពិធីនេះបានចាប់ផ្តើមប្រារព្វនៅវេលាម៉ៅង៦.00ល្ងាចនៅក្នុងព្រះវិហារនៃសាលាបច្ចេកទេសដុន បូស្កូតែម្តង។
ពីធីនេះបានប្រារព្វអស់រយះពេលមួយម៉ៅងនៅក្នុងព្រះវិហារដើម្បីធ្វើការអធិដ្ឋានរំលឹកដល់ព្រះនាងម៉ារីសុំសេចក្តីសុខពីព្រះ
នាងម៉ារីព្រមទាំងចង់ទទូលបាននូវការប្រោសប្រទានពរពីព្រះនាងម៉ារី ។

បន្ទាប់ពីការធ្វើអធិដ្ឋានចប់លោកពុក ក៏ដូចជាលោកគ្រូអ្នកគ្រូព្រមទាំងសិស្សានុសិស្សធ្វើក្បូនដង្ហែររូបសំណាក់ព្រះនាងម៉ារី
ចេញពីព្រះវិហារទៅកាន់សាលប្រជុំហើយធ្វើការដុតសំបុត្រដើម្បីសុំនូវអ្វីដែលខ្លួនចង់បានពីព្រះនាងម៉ារីក៏ដូចជាការសុំនូវ
សេចក្តីសុខ ។បន្ទាប់នោះមកទៀតសិស្សានុសិស្សទាំងអស់ដែលបានចូលរួមនូវពិធីនោះក៏បានមកញុំអាហារជុំគ្នានារាត្រី
នោះផងដែរ ។មិនតែប៉ុនោះក៏មានការអនុញ្ញាត្តិពិសំណាក់លោកពុក សំណាងអោយសិស្សានិសិស្សធ្វើការាំលេងកំសាន្ត
យ៉ាងសប្បាយរីករាយទៀតផង ។ក្រោយពេលចប់កម្មវិធីឃើញថាលោក ពុក ក៏ដូចជាលោកគ្រូអ្នកគ្រូព្រមទាំង
សិស្សានិសិស្សមានទឹកមុខស្រស់ស្រាយដោយបានធ្វើពិធីឆ្លងព្រះនាងម៉ារីប្រកបដោយជោគជ័យ ៕

0 comments:

Post a Comment

តើអ្នកយល់យ៉ាងណាចំពោះប្លក់មួយនេះ?